3 years ago


Time center ប្រកាសផ្អាកប្រូមូសិន 60%ជាបន្ទាន់ ក្រោយសៀមរាបរកឃើញករណីវិជ្ជមានកូវីដ19 !!!!


ជឿជាក់ថាអតិថិជនដែលជា fan របស់ម៉ាកនាឡិការបស់ក្រុមហ៊ុន Watch Empire មានដូចជា Ice-Watch Versace Micheal kors Emporio Armarni Elle និង ផ្សេងទៀតជាច្រើន កំពុងរង់ចាំឱកាសខួបពីរឆ្នាំរបស់ហាងទទួលសិទ្ធចែកចាយផ្ដាច់មុខក្នុងខេត្រសៀមរាប សម្រាប់ប្រូម៉ូសិន 40ភាគរយ ដល់ 60ភាគរយ ។ 
ប្រូម៉ូសិននេះពិតជាប្រូម៉ូសិនដែលកម្រនឹងមាន ហើយត្រូវបានធ្វើឡើងសម្រាប់តែខេត្រសៀមរាបមួយតែប៉ុនោះ ។ 

យ៉ាងណាមិញក្រោយពីរាជរដ្ឋាភិបាលប្រកាសរកឃើញ ករណីឆ្លងសហគមន៍នៃកូវីដ19 មកពីព្រឹត្តិការណ៍20កុម្ភះនោះ ក្រុមហ៊ុនក៏សម្រេចពន្យាពេលការធ្វើប្រូម៉ូសិននេះជាបន្ទាន់ រហូតដល់មានការជូនដំណឹងជាថ្មី ។ 
លោក ពន្លឺ ម្ចាស់ហាង TIME CENTER បានបញ្ជាក់ថា “ ការពន្យាពេលធ្វើប្រូមូសិន គឺដើម្បីចូលរួមកាត់បន្ថយហានិភយ័ ការរីករាលដាលនៃព្រឹត្តិការណ៍20កុម្ភះនេះ បន្ថែមលើនេះហាងTIME CENTER សាខាផ្សារចាស់បានធ្វើការផ្អាកអាជីវកម្មជាបណ្ដោះអាសន្នរហូតដល់ស្ថានភាពត្រលប់មកជាធម្មតាវិញ ។ 

ដោយឡែកសម្រាប់ហាង Time Center សាខាស្តុបសុខា នៅបើកអាជីវកម្មធម្មតាសម្រាប់អតិថិជន Ice-Watch ក៏ដូចជាម៉ាកផ្សេងទៀតក្រោមការចែកចាយរបស់ក្រុមហ៊ុន Watch Empire អាចទៅស្វែងរកសេវាកម្មថែទាំនិងជួសជុលបាន “ ។ 
លោកបន្ថែមថា “ យ៉ាងណាមិញក្នុងស្ថានភាពនេះ ប្រជាជនក្នុងខេត្រសៀមរាប គួរប្រកាន់ខ្ជាប់គោលការណ៍ដែលបានដាក់ចេញមកដោយរដ្ឋាភិបាល ថ្វីត្បិតនេះទើបជាករណីទីមួយនៃព្រឹត្តិការណ៍20កុម្ភះក្នុងខេត្រសៀមរាបក៏ដោយ  តែបើយើងធ្វេសប្រហែស សុវត្ថិភាពគ្រប់គ្នាក្នុងខេត្រអាចនឹងធ្លាក់ទៅក្នុងស្ថានភាពធ្ងន់ធ្ងរ “ ។ 

ករណីនេះដែលបើអតិថិជនមានតម្រូវការអ្វីជាពិសេសនោះ លោកអ្នកអាច ផ្ញើរសារមកកាន់ Facebook page របស់ហាង (https://www.facebook.com/timecenter.biz/) https://www.facebook.com/timecenter.biz (https://www.facebook.com/timecenter.biz/)/

ក្រុមការងាររីករាយបម្រើបាន24ម៉ោង 
រឺ ទំនាក់ទំនងតាមលេខទូរសព្ទ័ 095 8888 50 ។ 

សូមបញ្ជាក់ : ថ្វីត្បិតតែប្រូម៉ូសិន 60ភាគរយរបស់ហាងសាខាផ្សារចាស់ផ្អាកយ៉ាងណាក៏ដោយ ប៉ុន្តែ ប្រូម៉ូសិនផ្សេងៗនៅតែមានជាពិសេសដដែលសម្រាប់គ្រប់អតិថិជន ។