2 years ago


ចាប់ផ្ដើមពីរបុគ្គលិកហាងលក់សំលៀកបំពាក់ក្លាយជាស្ត្រីជើងខ្លាំងជោគជ័យលើអាជីវកម្មនៅអ៊ឺរ៉ុប !!!

ចាប់ផ្ដើមពីរបុគ្គលិកហាងលក់សំលៀកបំពាក់ក្លាយជាស្ត្រីជើងខ្លាំងជោគជ័យលើអាជីវកម្មនៅអ៊ឺរ៉ុប !!!

ជំហ៊ានដំបូងក្នុងការសម្រេចក្ដីស្រមៃរបស់មនុស្សម្នាក់ៗមិនងាយស្រួលនោះទេ វាត្រូវឆ្លងកាត់ឱបសគ្គច្រើនរាប់មិនអស់ ប៉ុន្តែបើអ្នកអាចឆ្លងកាត់ដំណាក់កាលដំបូងនេះហើយ ផ្លែផ្ការដែលបានមកពីការខំប្រឹងប្រែងវាពិតជាមានន័យមិនអាចកាត់ថ្លៃបាន។ ថ្ងៃនេះដែល WE TALK សូមចែករំលែករឿងរ៉ាវរបស់ស្ត្រីពីររូប គឺ Lesa Bennett និង Jemma Fenning ដែលជាម្ចាស់ម៉ាកយីហោនាឡិកាដៃនិងគ្រឿងអលង្ការ Olivia Burton មកជូនអ្នកទាំងអស់គ្នា ។

Lesa Bennett និង Jemma Fenning បានស្គាល់គ្នានៅសកលវិទ្យាល័យផ្នែកFashion នៅទីក្រុង London ប្រទេស អង់គ្លេស ហើយបានចាប់ផ្ដើមការងារជាមួយគ្នា ជាបុគ្គលិកផ្នែកពិនិត្យផលិតផលសម្រាប់ការទិញចូលនិងលក់ចេញរបស់ហាង TOP SHOP និង ASOS ។ វាមិនចម្លែកនោះទេដែលអ្នកទាំងពីរធ្វើការក្នុងផ្នែកដូចគ្នា ពីព្រោះអ្នកទាំងពីរបានបញ្ចប់ជំនាញFashion មកពីសកលវិទ្យាល័យតែមួយ ។ក្នុងកំឡុងពេលការងារ អ្នកទាំងពីរបានបំពេញបន្ថែមចំនេះដឹងរបស់ខ្លួនលើវិស័យនេះ និង តែងតែនឹកស្រមៃដើម្បីក្លាយជា Fashion Designer ដូចគ្នា ។ ក្រោយប៉ុន្មានឆ្នាំបានក្លាយជាបុគ្គលិករបស់ហាងលក់សម្លៀកបំពាក់ទូទៅដ៏ធំជាងគេនេះ អ្នកទាំងពីរបានរកឃើញចន្លោះខ្វះខាតអំពីរសម្ភារះFashion នាសម័យនោះ នោះគឺ នាឡិកាដៃសម្រាប់ស្ត្រីដែលមានម៉ូតជាប្រភេទ Daily fashion បែប Vintage Style ព្រមទាំងគុណភាពខ្ពស់និងតម្លៃសមរម្យ ។ការរកឃើញចន្លោះខ្វះខាតនេះបានធ្វើអោយ បុគ្គលិកទាំងពីររូបនេះលាឈប់ពីការងារក្នុងឆ្នាំ២០១១ ហើយចាប់ផ្ដើមបង្កើតម៉ាកយីហោសម្ភារះ Fashionខ្លួនអែងតែម្ដង ។

ដំណាក់ការចាប់ផ្ដើមដំបូង
កាលបង្កើតម៉ាកយីហោដោយខ្លួនអែងជាក្ដីស្រមៃរបស់ Fashion Designer ទូទាំងពិភពលោក ប៉ុន្តែការគិតវាមិនដូចសកម្មដែលចាប់ផ្ដើមនោះទេ ឱបសគ្គដែលអ្នកទាំងនោះបានជួប វាច្រើនជាងការរៀបរាប់របស់ពួកគេទៅទៀត ចុះសម្រាប់ស្ត្រីពីររូបនេះវិញ តើពួកគេអាចសម្រេចក្ដីស្រមៃរបស់ខ្លួនបានដោយរបៀបណា ?
ច្រើនជាង១០០ គំនូរព្រាងម៉ូដបានលេចចេញមកក្នុងដំណាក់កាលដំបូងរបស់គេដើម្បីធ្វើអោយចេញជាផលិតផល ប៉ុន្តែនេះមិនមែនជាបញ្ហារបស់ Fashion Designerទាំងពីររូបនេះទេ អ្វីដែលជាបញ្ហាធំនោះគឺការបង្អាក់ដំណើរចាប់ផ្ដើមរបស់ពួកគេពីអ្នកជុំវិញខ្លួន។ កំឡុងពេលនោះមិត្តភក្តិមិនតិចនាក់ទេរបស់ Lessa និង Jemma បានប្រាប់អោយគេបោះបង់និងទៅចាប់ផ្ដើមការងារវិញ ខណះដែលពេលនោះមិត្តភក្តិម្នាក់របស់ Jemma ទាក់ទងអោយគេទៅធ្វើជាFashion Designer នៅក្រុមហ៊ុនធំមួយ ។សាច់ញាតិម្នាក់របស់ Jemma ក៏បានអោយយោបល់ថា នាងគួរទៅរៀនសូត្របន្ថែមទៀតនិងរៀបចំគម្រោងបង្កើតម៉ាកនេះអោយយូជាងនេះទៀតសិន ប្រហែលជាវាអាចបានទទួលលទ្ធផលល្អ  ប៉ុន្តែចម្លើយរបស់នាងគឺ ” NO “ ពីព្រោះនាងគិតថាបើមិនចាប់ផ្ដើមគម្រោងរបស់គាត់នៅពេលនេះ វានិងនៅតែជាក្ដីស្រមៃនិងមិនអាចក្លាយជាការពិតឡើយ ។ មានរឿងសំខាន់មួយទៀតដែល WE TALK  ភ្លេចជម្រាបជូនអ្នកនៅខាងដើម ក្នុងដំណើរចាប់ផ្ដើមរបស់ពួកគេ គេមិនមានថវិការគ្រប់គ្រាន់ទៅចំណាយលើការជួលការិយាលយ័ដើម្បីធ្វើការនោះទេ ពួកគេចាប់ផ្ដើមពិភាក្សា ស្វែងរក Concept និង Design នៅក្នុងផ្ទះបាយរបស់Lessa ។ ក្នុងចំណោមអ្នកផ្ដល់យោបល់អោយពួកគេផ្អាកក្ដីស្រមៃជាច្រើនអ្នកនោះ ក៏មានមនុស្សប៉ុន្មាននាក់ដែលចាំគាំទ្រពួកគេដែល ជាពិសេសមនុស្សដែលសំខាន់ជាងគេក្នុងការចាប់ផ្ដើមរបស់ពួកគេនោះគឺ ម្ដាយមីងរបស់ Lessa ដែលតែងតែចូលរួមដោះស្រាយបញ្ហានិងលើកទឹកចិត្តពួកគេអោយដើរទៅមុខ  ហើយនេះក៏ជាមូលហេតុដែលពួកគេដាក់ឈ្មោះម៉ាកយីហោនាឡិកាដៃរបស់ពួកគេតាមឈ្មោះម្ដាយមីង Lessa នោះថា  “ Olivia Burton “ ។ 

ជំនះឱបសគ្គដើម្បីសម្រេចក្ដីស្រមៃជាមួយការសម្រេចចិត្តដ៏ឈ្លាសវៃ
ម៉ូដដំបូងដែលDesigner ជើងថ្មីទាំងពីររូបនេះធ្វើចេញមក គឺប្រើអត្ថន័យធម្មជាតិ និង Catwalk trending ដែលវាជាចំណុចដែលអ្នកនិយមFashion គ្រប់រូបតែងតែប្រាថ្នាចង់បាន ។ បន្ទាប់ពីបានសម្រេចផលិតផលមួយដែលជា Brand Icon របស់គេហើយ វាឈាងចូលដំណាក់កាលស្វែងរកអ្នកសហការជាមួយម្ដង ហើយនេះក៏ជាដំណាក់កាលសំខាន់ផងដែរ ។ អាចនិយាយបានថា មានហាងនិងវេបសាយលក់ផលិតផលFashion ជាច្រើនចាប់អារម្មណ៍ចំពោះផលិតផលរបស់ពួកគេ ប៉ុន្តែក្នុងនោះមានតែជាង១០ហាងប៉ុននោះដែលសហការជាមួយ Olivia Burton ។ តើ10ហាងទាំងនោះ ជាផ្លូវនាំអោយម៉ាកផលិតផលរបស់ពួកគេជោគជ័យដែលរឺទេ? 
ជាការពិត វាមិនបានធ្វើអោយម៉ាកផលិតផលរបស់ពួកគេមានឈ្មោះបោះសំលេងលើទីផ្សារនេះទេ អ្វីដែលជម្រុញអោយផលិតផលរបស់គេទទួលការចាប់អារម្មណ៍នោះ គឺ Jemma បានធ្វើការសហការជាមួយហាងនិងwebsite Harvey Nichols ដែលជាកន្លែងដែលជួយផ្សព្វផ្សាយនិងធ្វើទីផ្សារតាមបណ្ដាញសង្គមគ្រប់ម៉ាកផលិតដែលសហការលក់ជាមួយគេ ហើយម៉ូដដំបូងដែល Harvey Nichols ធ្វើការផ្សព្វផ្សាយអោយ Olivia Burton នោះបានលក់ដាច់ស្តុកលឿនជាងផលិតផ្សេងទាំងអស់នៅក្នុងហាងរបស់គេ ពេលនោះហើយដែលមនុស្សម្នាក្នុង London ចាប់ផ្ដើមស្គាល់ Olivia Burton ហើយវាក៏ជាជំហ៊ានដំបូងធ្វើអោយពួកគេបានពង្រីកទីផ្សារម៉ាកនេះទៅ New York និងបើកហាងនាឡិកាដៃផ្ទាល់ខ្លួនដំបូងគេនៅ London និង New York នៅឆ្នាំ២០១២ ផងដែរ ។ បច្ចុប្បន្ន ម៉ាក Olivia Burton បានចរាចរណ៍លើទីផ្សារពិភពលោកជាង៥០ប្រទេសហើយ ក៏បានបង្កើតផលិតផលថ្មីជាប្រភេទគ្រឿងអលង្ការផងដែល បន្ទាប់ពីជោគជ័យលើទីផ្សារនាឡិកាដៃនោះ ។



ការចែករំលែកពីស្ត្រីជោគជ័យទាំងពីររូបទៅកាន់អ្នកមានក្ដីស្រមៃគ្រប់គ្នា
នៅក្នុងបទសម្ភាស៍មួយរបស់ Lesa Bennett និង Jemma Fenning អ្នកទាំងបានចែករំលែកបទពិសោទរបស់ខ្លួនទៅកាន់មនុស្សគ្រប់រូបដែលចង់ចាប់ផ្ដើមអាជីវកម្មថា “ Jemma Fenning : អ្នកគួរកុំចំណាយពេលយូពេកក្នុងការរៀបចំផែនការ ព្រោះរឿងគ្រប់យ៉ាងដែលអ្នកចង់អោយកើតឡើង វាចេញមកពីសកម្មភាពមិនមែនគម្រោង”។ 
Lesa Bennett ក៏បានចែករំលែកដូចគ្នា “ រៀនបដិសេទការងារមួយចំនួន ប្រសើរជាងធ្វើវាទាំងតក់ក្រហល់ដោយខ្វះការពិចារណា ព្រោះពេលខ្លះលទ្ធផលដែលទទួលបានពីការងារទាំងនោះវាអាចធ្វើអោយប៉ះពាល់ផលប្រយោជន៍ធំ “ ។

ខាងលើនេះជារឿងរ៉ាវរបស់អ្នកមានក្ដីស្រមៃ និងព្យាយាមបំពេញវា យើងជឿជាក់ថារឿងរ៉ាងរបស់ពួកគេនឹងជម្រុញទឹកចិត្តអោយអ្នកដែលមានក្ដីស្រមៃធ្វើដំណើរទៅមុខទៀត ដើម្បីសម្រេចវា ។
សូមបញ្ជាក់ផងដែលថា : 
នាឡិកាដៃ Olivia Burton បានមកដល់ប្រទេសកម្ពុជាហើយ ដែលម៉ាកនេះបានចែកចាយស្របច្បាប់ដោយក្រុមហ៊ុន Watch Empire Co., Ltd ។ លោកអ្នកអាចទំនាក់ទំនងតាម Facebook ផ្លូវការណ៍របស់ក្រុមហ៊ុន https://web.facebook.com/TheOliviaBurtonWatches  ឬលេខទូរសព្ទ ០៧៧ ៧៥ ១០០០ , ០១៧ ៩៦៧ ១០០ ។