2 years ago


ពិតជាមិនគួរអោយជឿ! នាឡិកាដៃម៉ូដែលទំនើបមួយនេះរបស់ Skagen ផលិតឡើងពីឈើឆ្នុក?

តើប្រិយមិត្តទាំងអស់គ្នាមានធ្លាប់ឃើញនាឡិកាដៃដែលផលិតឡើងពីវត្ថុធាតុដើមធម្មជាតិ?



Skagen Denmark គឺជាម៉ាកនាឡិកាដៃរបស់ប្រទេសអាមេរិក ដែលការរចនាម៉ូដនាឡិកាដៃយកលំនាំតាមទេសភាពនៃប្រទេសដាណឺម៉ាក។ ម៉្យាងទៀតដោយសង្កេតឃើញពីការគំរាមគំហែងនៃបម្រែបម្រួលអាកាសធាតុនាពេលបច្ចុប្បន្ន រួមនិងស្មារតីទទួលខុសត្រូវ ម៉ាកនាឡិកាដៃអាមេរិកមួយនេះតែងមានការពិចារណាជាចាំបាច់ទៅលើការជ្រើសរើសវត្ថុធាតុដើមដែលមិនប៉ះពាល់ដល់បរិស្ថានក្នុងដំណើរផលិតកម្មរបស់ខ្លួន ក្រោមបេសសកម្មមួយគឺ “បន្សល់ទុកនូវពិភពលោកដ៏ល្អប្រសើរសម្រាប់ក្មេងជំនាន់ក្រោយ”





ក្នុងពេលថ្មីៗនេះ ម៉ាកនាឡិកាដៃ Skagen Denmark​ បានបញ្ចេញនូវ Collection នាឡិកាដៃថ្មីមួយគឺ Aaren Naturals ដែលមានរូបរាងប្រហាក់ប្រហែលសំបកឈើ ដែលពិតជាផ្ដល់ភាពប្លែកភ្នែកបែបធម្មជាតិ។ គួរអោយកត់សម្គាល់ ម៉ូដែលនេះត្រូវបានផលិតឡើងពីវត្ថុធាតុដើមពិសេសដែលគាំទ្រភពផែនដី។ ផ្ទៃនាឡិកាដៃធ្វើឡើងពីឈើឆ្នុក និងខ្សែស្បែកធ្វើពីឆ្នុកនិងផ្លែប៉ោម ឯតួរបស់វាវិញជាដែកអ៊ីណុកដែលបានយកមកកែច្នៃឡើងវិញយ៉ាងតិច៥០%។



ប្រិយមិត្តប្រហែលជាឆ្ងល់ហើយ បើផលិតឡើងពីវត្ថុធាតុដើមធម្មជាតិអញ្ចឹង ចុះគុណភាពវិញអាចទុកចិត្តបានអត់?

ប្រាកដណាស់ ម៉ូដែលនាឡិកាដៃរបស់ Aaren Naturals Collection នេះក៏ធានាជូនគុណភាព នាឡិកាដៃផ្សេងៗដែរ ព្រោះស្បែកដែលផលិតពីឆ្នុកភាគច្រើនមានលក្ខណៈទន់ ស្រាល ងាយ បត់បែន ហើយរចនាសម័្ពន្ធកោសិកាសំបុកឃ្មុំធ្វើអោយវាធន់នឹងទឹកនិងសំណឹក។ ចំណែកឯផ្នែកខាងក្នុងរបស់វាត្រូវបានបំពាក់ដោយគ្រឿងម៉ាស៊ីន Three-hand Quartz របស់ជប៉ុន ហើយវាមានប្រព័ន្ធការពារសម្ពាធទឹកដល់ទៅ 5 ATM។



ដូច្នេះ គ្រាន់តែមាននាឡិកាដៃ Skagen Aaren Naturals មួយគ្រឿង អ្នកនឺងទទួលបាននូវនាឡិកាដៃដែលមានរូបរាងប្លែកទាក់ទាញ ជួយថែរក្សាបរិស្ថាន មានទាំងគុណភាពល្អ និងតម្លៃសមរម្យ ជាពិសេសអាចជួយថែរក្សាបរិស្ថានបានទៀតផង។



គួរអោយរំលឹក Skagen Denmark មានប្រូម៉ូសិន​ Clearance Sale ជាលើកដំបូងប្រចាំឆ្នាំ ដែលមានការបញ្ចុះតម្លៃរហូតដល់៦០% ដែលមានប្រសិទ្ធិភាពរហូតដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ។



**លោកអ្នកអាចស្វែងរកប្រូម៉ូសិននេះនៅគ្រប់សាខារបស់ Fossil Group ដែលមានទីតាំងដូចខាងក្រោម៖
- Fossil Group Store: Aeon Sen Sok City ជាន់ទី១ 093 851 000
- Fossil Group Store: Sorya Center Point ជាន់ផ្ទាល់ដី 092 851 000
- Fossil Group Store: Olympia Mall ជាន់ផ្ទាល់ដី 087 851 000
- Watch Empire សៀមរាបស្តុបសុខា 095 888 850
- Watch Empire សៀមរាបផ្សារចាស់ 089 888 500

លើសពីនេះ ដោយការគិតគូរចំពោះសុវត្ថិភាព សុខភាព និងភាពងាយស្រួលរបស់អតិថិជនក្នុងអំឡុងពេលរីករាលដាលវីរុសកូវីដ១៩ ក្រុមហ៊ុនក៏មានទទួលការបញ្ជាទិញតាមរយៈ Facebook Pages និង​ Website (មានដាក់នៅខាងក្រោម)​ ជាមួយសេវាកម្មដឹកជញ្ជូនដោយឥតគិតថ្លៃ២៥ខេត្តក្រុងផងដែរ។

***Website: https://watchempire.com.kh/brand/skagen_13