3 years ago


លោកសាន ដ៉ាវីត បាននិយាយថា សំរាមមិនមែនជាទំនួលខុសត្រូវរបស់នរណាម្នាក់ទេ

យើងបានដឹងហើយថា ការពីដើមឡើយប្រឡាយបឹងត្របែកគឺជាកន្លែងមួយដែលពោរ
ពេញទៅដោយសំរាមនិងមានបរិកាសពោរពេញទៅដោយក្លិនស្អុយ ដែលជាទីជម្រក
របស់ពពួកមេរោគផ្សេងៗជាច្រើន ហើយវាធ្វើប៉ះពាល់យ៉ាងខ្លាំងទៅលើសុខភាពរបស់
ប្រជាជនដែលរស់នៅក្នុងតំបន់នោះនិងជារូបភាព
មួយមិនល្អទៅដល់វិស័យទេសចរណ៍ជាដើម។ 
https://www.youtube.com/watch?v=h-ToSgtJeTk 


ក្រោយមក កាលពីប៉ុន្មានជាង១ឆ្នាំមុន យើងបានជ្រាបជាពត៌មានហើយថា មានយុវជន
ម្នាក់ដែលលោកមានឈ្មោះថា "សាន ដារ៉ាវីត" ដែលជាយុវជនស្ម័គ្រចិត្តម្នាក់ដែលបាន
បំផុសគំនិតទៅលើការប្រមូលសំរាមនៅប្រឡាយបឹងត្របែក។ ដោយដំបូងឡើយគាត់
បានប្រមូលផ្ដុំនៅយុវជនស្ម័គ្រចិត្តប្រម៉ានជា៤ ៥នាក់ប៉ុណ្ណោះនៅថ្ងៃដំបូងដើម្បីប្រមូល
សំរាមចេញពីប្រឡាយបឹងត្របែក។ ប៉ុន្ដែដោយសារតែភាពអត់ធ្មត់ ភាពសកម្ម របស់
យុវជនសាន ដារ៉ាវីតនិងក្រុមការងាររបស់គាត់ ទើបធ្វើអោយយុវជនជាច្រើនមានស្មារតី
ក្នុងការចូលរួមសហការណ៍នៅការងារប្រមូលសំរាមនៅប្រឡាយបឹងត្របែកជាមួយគាត់
និងមានការចូលរួមជាអង្គការនាៗ និងមានរាជរដ្ឋាភិបាលជួយជ្រុំជ្រែងថែមទៀតផង។


ហើយថ្មីៗនេះផងដែរ ម៉ាកនាឡិកាដៃ Nautica បានអញ្ជើញយុវជនសាន ដារ៉ាវីតមក
ចូលរួមនៅក្នុងកម្មវិធីWorn by mission ភាគទី១ ដើម្បីចង់ដឹងអំពីទស្សនៈរបស់
លោកក្នុងអំឡុងដែរលោកស្មគ្រ័ចិត្តក្នុងការប្រមូលសំរាម ហើយនៅក្នុងកម្មវិធី
នេះលោកសាន ដារ៉ាវិត ក៏បានក្រែងរំលឹកនៅរឿងរ៉ាវជាច្រើនមុននិងលោក
សម្រាច់ចិត្តបង្កើតនៅសមាជិក និងដាក់ឈ្មោះក្រុមថាយុវជនសំរាម ហើយលោកសាន
ដារ៉ាវីត បានពោលពាក្យមួយឃ្លាទៀតថា សំរាមមិនមែនជាទំនួលខុសត្រូវពួកគាត់
របស់រាជរដ្ឋាភិបាល ឬបុគ្គលណាម្នាក់ឡើយ តែវាជាទំនួលខុសត្រូវរបស់ពួកយើងទាំងអស់គ្នា។ 
 ហើយលោកក៏មានទស្សនៈមួយថា "បញ្ហាបរិស្ថានជាទំនួលខុសត្រូវរបស់យើងទាំងអស់គ្នា
ដូច្នេះខ្ញុំសង្ឃឹមថាយើងនឹងមានបេសកកម្មរួមគ្នា ធ្វើអោយកាន់តែប្រសើរឡើង"។ 
ដើម្បីចង់អោយស៊ីជម្រៅជាងនេះ យើងទស្សនាវីឌីអូខាងក្រោមទាំងអស់គ្នា។
#nautica #watch #wornbymission #sandaravit #episode1