3 years ago


ទិញនាឡិកាដៃ​Nauticaហើយ ដឹងអត់ថា​ នរណាជាអ្នកបង្កើតម៉ាកល្បីមួយនេះ?

          ជាការពិតណាស់ នៅក្នុងវិស័យម៉ាកនាឡិកាដៃជាច្រើន តែងតែមានប្រភពដើមរបស់ខ្លួន។ នៅថ្ងៃនេះផងដែរ យើងខ្ញុំដែរជាអ្នកតំណាងអោយម៉ាកនាឡិកាដៃNautica សូមធ្វើការបកស្រាយនៅចំណុចសំខាន់ៗមួយចំនួននៃម៉ាកនាឡិកាដៃNautica។ 
សម្រាប់ម៉ាកNautica បានបង្កើតឡើងនៅឆ្នាំ1983 ដែលស្ថាបនិតមានឈ្មោះថា David Chu។ Chuមានដើមកំណើតជាជនជាតៃវ៉ាន់ គាត់បានធ្វើដំណាក់ស្រុកនឹងធំធាត់នៅសហរដ្ឋអាមេរិក ជាមួយនិងក្រុមគ្រួសារ។ David Chu បានបញ្ចប់ការសិក្សានៅ Fashion Institute of Technologyហៅកាត់ថា(FIT) ផ្នែករចនាម៉ូត។ នៅពេលដែលគាត់បានបញ្ចប់ការសិក្សាChu ក៏បានត្រលប់ទៅស្រុកកំណើតវិញនៅប្រទេសតៃវ៉ាន់ ហើយបានបើកអាជីវកម្មមួយជាមួយនឹងមិត្តភក្តិម្នាក់ ប៉ុន្តែមិនដល់១ឆ្នាំកន្លះផង អាជីវកម្មនោះត្រូវបានសាយធុន Chuក៏បានសម្រាច់ចិត្តត្រលប់មកសហរដ្ឋអាមេរិចវិញ និងបានចូលបំរើការងារនៅក្រុមហ៊ុនដ៏ធំមួយនៅសហរដ្ឋអាមេរិក ក្នុងតួនាទីជាអ្នករចនាម៉ូតសម្លៀកបំពាក់   ដំបូងគាត់គ្រាន់តែផលិតនៅប្រភេទអាវធំ ៦ម៉ូតតែប៉ុណ្ណោះ គាត់អាចរកបានប្រាក់ចំណូលរហូតដល់$700.000នៅឆ្នាំដំបូងនឹង 2.5លានដុល្លានៅឆ្នាំបន្ទាប់។


ម៉ាកNautica បានយកលំនាំនៃពាក្យNautucal មាននៃថា"ទូក្ដោង"។ គោលបំណងនៃការផលិតម៉ាកនេះឡើងមក គឺផ្ដោតទៅលើសមុទ្រដែលអាចអោយអ្នកប្រើប្រាស់មានអារម្មណ៍ថាស្រស់ស្រាយហាក់បីដូចជាកំពុងនៅឆ្នេរសមុទ្រ ដូច្នេះហើយទើបយើងមើលឃើញថាម៉ាកNautica ភាគច្រើន សម្លៀកបំពាក់មានចំនូលបែបសមុទ្រច្រើនជាង ប៉ុន្ដែអាចប្រើប្រាស់បានប្រចាំថ្ងៃ។ រហូតមកដល់ឆ្នាំ1993 ទើបនាឡិកាដៃNauticaមានវត្តមាននៅលើសកលលោក នឹងមានការចែកចាយជាង៦៥ប្រទេស។ វាប្រាកដណាស់ដែរ នាឡិកាដៃNauticaជា Accessoriesមួយនៅក្រោមCategoryផ្សេងៗនៃម៉ាក Nauticaនេះផងដែរ។
សម្រាប់នាឡិកាដៃNautica មានភាពរឹងមាំនឹងផ្ដោតទៅលើបុរសច្រើនជាងនារី។ ហើយបច្ចុប្បន្ននេះ នាឡិកាដៃNautica ក៏មានវត្តមាននៅប្រទេសកម្ពុជា ដែលបាននាំចូលផ្ដាច់មុខនៅក្រុមហ៊ុនWatch Empire Co.,LTD ជាង២ឆ្នាំនេះផងដែរ គឺរាប់ចាប់ពីឆ្នាំ២០១៨មកម្លេះ។