1 year ago


ម៉ាកនាឡិកាដៃ FURLA នឹងមានប្រូម៉ូសិនពិសេសសម្រាប់អបអរនៅក្នុងថ្ងៃទិវាភពផែនដីខាងមុខនេះ

សព្វថ្ងៃនេះពិភពលោកទាំងមូលកំពុងតែជួបប្រទះនូវបញ្ហានៃការកើនឡើងកម្តៅយ៉ាងធ្ងន់ធ្ងរ ដោយសារសកម្មភាពបំផ្លិចបំផ្លាញពីមនុស្សជាច្រើនទៅលើបរិស្ថាន។ ហេតុដូចនេះហើយទើបគេប្រារព្ធឡើងនូវទិវាភពផែនដីជារៀងរាល់ឆ្នាំ ដើម្បីជាការរំលឹកក៏ដូចជាជួយភពផែនដីពីការបំផ្លាញផ្សេងៗ។



ជាមួយគ្នានេះដែរ Furla ដែលជាម៉ាកយីហោដ៏ប្រណិតនិងចំណាស់មួយរបស់អ៊ីតាលីដែលបានបង្កើតឡើងនៅឆ្នាំ 1927 ក៏បានចូលរួមក្នុងការការពារបរិស្ថានមួយផ្នែកដែរ។



ម៉ាកយីហោមួយនេះប្រើប្រាស់នូវ Eco-Friendly Italian Leather ដែលជាស្បែកមានគុណភាពខ្ពស់មួយរបស់អ៊ីតាលី ជាពិសេសមិនមានផលប៉ះពាល់ដល់បរិស្ថាន ដែលស្បែកទាំងនោះផលិតឡើងពីស្បែកដែលជាអនុផលកសិកម្មក្នុងស្រុក ដែលមិនបង្ករគ្រោះថ្នាក់ដល់ជីវិតសត្វព្រៃ។ មួយទៀតវិញកាកសំណល់ពីស្បែក Furla ក៏បានយកទៅកែច្នៃឡើងវិញផងដែរ ។



ដូច្នេះ FURLA Watch Cambodia នឹងមានប្រូម៉ូសិន Earth Day ដោយមានការបញ្ចុះតម្លៃពិសេសរហូតទៅដល់40% ទៅលើប្រភេទនាឡិកាដៃខ្សែស្បែកទាំងអស់ដើម្បីជាការអបអរនៅក្នុងទិវាភពផែនដីខាងមុខនេះ ដែលប្រូម៉ូសិននេះនឹងចាប់ផ្តើមពីថ្ងៃទី 22 ខែមេសា រហូតដល់01 នៃខែឧសភា ឆ្នាំ2022។