2 years ago


អ្នកស្គាល់ពី ELLE ដល់កម្រិតណា និង ចាប់ផ្ដើមស្គាល់វាដោយសារអ្វី? 

អ្នកស្គាល់ពី ELLE ដល់កម្រិតណា និង ចាប់ផ្ដើមស្គាល់វាដោយសារអ្វី? 

មនុស្សម្នាគ្រប់គ្នាប្រាកដជាស្គាល់ Fashion Magazine ព្រោះវាជាទស្សនាវដ្ដីផ្សព្វផ្សាយពីម៉ូដកំពុងពេញនិយមនាពេលបច្ចុប្បន្ននិងអនាគត ។ ទស្សនាវដ្ដីប្រភេទនេះមានអាយុកាលចាស់ជាងដូចដែលយើងធ្លាប់បានដឹងទៅទៀត គឺវាមានអាយុប្រហែល 154 ឆ្នាំ ( 1867- 2021 ) ។ បន្ទាប់ពីទស្សនាវដ្ដីលេខទីមួយនិងដំបូងគេបានចេញមក វាក៏ជាជំហ៊ានដំបូងអោយអ្នកដែលចូលចិត្តចែករំលែកប្រធានបទ និង ការតុបខ្លួនផ្សេងៗចាប់ផ្ដើមដើរក្នុងវិសយ័នេះនិងធ្វើអោយវិសយ័រីកចម្រើនមកដល់បច្ចុប្បន្ន ។ 
ចូលមកកាន់ប្រធានបទយើងក្នុងថ្ងៃនេះដែលយើងនឹងលើកយកមកចែករំលែកដល់លោកអ្នកវិញ ទាក់ទងនឹងទស្សនាវដ្ដីមួយដែលអភិវឌ្ឍន៍ខ្លួនលើសពីអ្វីដែលទស្សនាវដ្ដីទូទៅអាចធ្វើបាន នោះគឺ ELLE ។ 





ELLE វាជាពាក្យមួយនៃភាសាបារាំង ប្រែមកថា “នាង “ ដែលជាពាក្យតំណាងអោយនារី ។ មូលហេតុដែលគេប្រើប្រាស់ឈ្មោះនេះមកធ្វើជាឈ្មោះរបស់ទស្សនាវដ្ដី Fashionមួយនេះ ព្រោះវាជាសៀវភៅដែលចែកចាយប្រធានបទអំពីការតុបតែងខ្លួនរបស់នារីគ្រប់រូបគួរយល់ដឹងតាមសមយ័កាលអោយបានសមសួន សរុបមកទស្សនាវដ្ដីELLE គឺធ្វើចេញមកសម្រាប់នារីគ្រប់រូបតែម្ដង ។ 
ELLE ត្រូវបានបង្កើតឡើងដោយលោកស្រី Hèlène Lazareff ដែលជាអ្នកកាសែតរបស់ប្រទេសបារាំង ។ ឆ្នាំ 1945 ជាឆ្នាំដំបូងដែលទស្សនាវដ្ដីELLE បោះពុម្ពផ្សាយលើកទី 1 ក្នុងប្រទេសបារាំង រហូតដល់ឆ្នាំ1969 ELLE បានពង្រីកវិសាលភាពរបស់ខ្លួនដោយបោះពុម្ពផ្សាយទស្សនាវដ្ដីនេះនៅតាមប្រទេសផ្សេងៗដូចជា ជប៉ុន អាមេរិក អ៊ីតាលី រុស្សី ថៃ និងច្រើនប្រទេសទៀត ។ 







ទន្ទឹមនឹងភាពជោគជយ័លើអាជីវកម្មនេះ ELLE បានប្រែក្លាយពីអ្នកចែកចាយព័ត៌មានអំពីfashion មកជាក្រុមហ៊ុនផលិតសម្ភារះfashionវិញ ។ ឆ្នាំ 1980 ជាឆ្នាំដែល ELLE ឈាងជើងចូលអាជីវកម្មថ្មីដូចដែលជម្រាបខាងដើម គេចាំបានថា អាជីវកម្មនោះគឺ សម្លៀកបំពាក់ ហើយវាបានធ្វើឡើងនិងចេញលក់នៅក្នុងប្រទេសជប៉ុន ហើយក៏ចាប់ផ្ដើមពង្រីកសក្ដានុពលរបស់ខ្លួនទៅជុំវិញពិភពលោក ។ តាមសម្ដីនាយកផ្នែកELLE BOUTIQUE និង EXPERIENCE បានអោយដឹងថា “ គោលដៅសំខាន់មួយដែល ELLE វិវត្តខ្លួនដូចនេះ គឺចង់ចូលមកបម្រើអោយស្ត្រីគ្រប់រូបមានជម្រើសច្រើនក្នុងការសម្រេចចិត្តតុបតែងខ្លួន សំខាន់នោះគឺការផ្ដល់ជូនតម្លៃសមរម្យដល់នារីគ្រប់រូបផងដែរ ក្នុងការតុបតែងខ្លួនប្រចាំថ្ងៃរបស់គាត់ “ ។ 
បច្ចុប្បន្ន ELLE មានការសហការអាជីវកម្មជាច្រើនដូចជា ទឹកអប់ សម្លៀកបំពាក់នារី និង កុមារ វ៉ែនតា នាឡិកាដៃ... ប៉ុន្តែអ្វីដែលកាន់តែគួរអោយភ្ញាក់ផ្អើរនោះគឺ ក្រុមហ៊ុននេះក៏ផ្ដល់ជូនសេវាកម្មផ្សេងទៀតដូចជា Architecture Decoration , សេវាកម្មផ្សព្វផ្សាយអាជីវកម្ម , ELLE model agency , ELLE spa ...និងច្រើនផ្សេងទៀត។ 









នេះត្រឹមជាផ្នែកមួយដែលWe Talk អាចយកមកជម្រាបជូនលោកអ្នក ពីម៉ាកយីហោមួយដែលគ្រប់គ្នាមិនធ្លាប់នឹកស្មានពីការរីកចម្រើនរបស់វា ។ 
បន្ថែមលើនេះ សម្រាប់ELLE ក៏បានចូលមកប្រទេសកម្ពុជាដែល នោះគឺ នាឡិកាដៃ ។ តាមដឹងថានាឡិកាដៃ ELLE បាននាំមកជូនស្ទាយបែបថ្លៃថ្នូរនិងទាន់សមយ័( elegance of the modern ) ដែលកំពុងជាតម្រូវរបស់នារីគ្រប់រូបក្នុងប្រទេសកម្ពុជា រីឯតម្លៃទៀតសោតក៏ផ្ដល់ជូនយ៉ាងសមរម្យ ( ចន្លោះពី $106 to $192 ) ។ 
លោកអ្នកអាចទំនាក់ទំនងរកពត៌មានបន្ថែមពី ELLE WATCH នៅ page Facebook https://watchempire.com.kh/brand/elle_14
និង លេខទូរសព្ទ័ 086 453 644