4 years ago


នាឡិការដៃ Versace ពិសេសយ៉ាងណាខ្លះទើបអាចលក់បានតម្លៃពាន់ដុល្លា !!!!

ម៉ាកនាឡិការដៃ Versace របស់ប្រទេសអ៊ីតាលីដែលកំពុងពេញនិយមជាមួយក្រុមអភិជន និងអ្នកនិយមម៉ាកល្បីរបស់ពិភពលោកនេះ កំពុងទទួលបានជោគជយ័គួរអោយកត់សម្គាល់លើទីផ្សារអឺរ៉ុប និង ប្រទេសក្នុងអាស៊ីមួយចំនួន ជាមួយនឹងតម្លៃសាកសមនិងគុណភាពស្តង់ដារអន្តរជាតិរបស់វា ។ 
សម្រាប់ទីផ្សារកម្ពុជាក្នុងពេលបច្ចុប្បន្ន អ្នកដែលមានលទ្ធភាពក្នុងការចាប់យកនាឡិកាដៃរលើសពីមួយពាន់ដុល្លានោះក៏កើនឡើងគួរអោយភ្ញាក់ផ្អើរផងដែល ។ ដោយសារតួរលេខនេះហើយទើប Versace ហ៊ានបោះជំហានចូលក្នុងកម្ពុជាក្នុងត្រីមាសដំបូងឆ្នាំ2020 ដោយគ្មានស្ទាក់ស្ទើរ ។ យ៉ាងណាមិញនេះមិនមែនជារឿងចាប់អារម្មណ៍ក្នុងអត្ថបទនេះទេ អ្វីដែលយើងចង់អោយអ្នកដឹងក្នុងថ្ងៃគឺថា Versace លក់ក្នុងតម្លៃពាន់ដុល្លាបែបនេះ តើវាមានចំណុចពិសេសអ្វីខ្លះ ហើយតើសាកសមនឹងតម្លៃនេះទេ ? 

4 ចំណុចពី Versace : 

1/ កេរ្ត៍ឈ្មោះរាប់ឆ្នាំរបស់ម៉ាក Versace 

ម៉ាកនេះបង្កើតឡើងតាំងពីឆ្នាំ 1978 ដោយលោក Gianni Versace ជាជនជាតិអ៊ីតាលី ។ លោកជានិមិត្តរូបរបស់អ្នកស្នេហាវិសយ័ឆ្នៃម៉ូតក្នុងទស្សវត្ត៍ទី 80 និង 90 ។ ក្រោយពេលលោកបានលាចាកលោកទៅក្នុងឆ្នាំ 1997 អ្នកស្រី Donatella Versaceដែលជាប្អូនស្រីបានឡើងគ្រប់គ្រងបន្តរហូតមកដល់បច្ចុប្បន្ន ។ ម៉ាក Versace មិនដែលស្ថិតនៅក្រោមតារាង Top 20 of fashion brand នោះទេ បើគិតតាំងពីម៉ាកនេះបានមកដល់ដៃ អ្នកស្រី Donatella Versace មក ។

2/ អ្នកប្រើប្រាស់ផលិតផល Versace ភាគច្រើនសុទ្ធសឹងតែជាអភិជន និង Superstar 


មិនអាស្រយ័ទៅលើតម្លៃរបស់ Versace តែមួយមុខនោះទេដែលអាចចាប់យកភ្ញៀវក្រុមសេដ្ឋីនោះ ។ វាត្រូវដើរស្របនឹងការឆ្នៃម៉ូតយ៉ាងល្អឥតខ្ចោះរបស់ផលិតផលផងដែល ។ គ្រប់ផលិតផលរបស់ Versace មិនថា សម្លៀកបំពាក់ ទឹកអប់ គ្រឿងអលង្ការ ជាពិសេសនោះគឺនាឡិការដៃរ ភាគច្រើនធ្វើអោយអ្នកប្រើប្រាស់យល់ថាខ្លួនជាមនុស្សជោគជយ័និងលេចធ្លោមួយក្នុងសង្គម ដែលទទួលបានការគោរពស្រលាញ់ពីមជ្ឈដ្ឋានជុំវិញខ្លួន ។ 

3/  គុណភាពផលិតផល 

ដោយសារតែវត្តមាននាឡិការដៃ Versace ទើបតែចូលកម្ពុជា អញ្ចឹងសូមលើកនិយាយតែនាឡិការបានហើយ ។ 
នាឡិការដៃ Versace ត្រូវបានឆ្នៃម៉ូតផ្ទាល់ពីក្រុម Fashion Designer ក្នុងប្រទេសអ៊ីតាលី ហើយត្រូវបានផលិតឡើងមួយរយភាគរយនៅក្នុងប្រទេស ស្វីស យោងតាមស្តង់ដារនាឡិការដៃអន្តរជាតិ ។ វត្ថុធាតុដើមដែលយកមកផលិតជានាឡិការដៃ Versace ត្រូវបានចម្រាញ់យកតែផលិតផលល្អឥតខ្ចោះ ដូចជា Top Stainless steel កញ្ចក់ Sapphire 
ម៉ាស៊ីននាឡិការស្តង់ដាប្រទេសស្វីស  គ្រាប់ពេជ្រ ... និងវត្ថុធាតុដើមផ្សេងទៀតដែលធានាថាអ្នកប្រើប្រាស់ប្រាកដជាពេញចិត្តមួយរយភាគរយ ។ 

4/ ការធានាផលិតផលរបស់ម៉ាក Original ស្របតាមស្តង់ដាពិភពលោក 


នេះមិនមែនជារឿងថ្មីនោះទេសម្រាប់ការធានារបស់ម៉ាកនាឡិការតម្លៃខ្ទង់ពាន់ដុល្លានោះ ហើយចំពោះ Versace ក៏ដូចគ្នាដែល រាល់ពេលដែលអ្នកទិញនាឡិការដៃ Original ពី Store Versace នោះ ក្រុមការងារផ្នែកលក់នឹងធ្វើការចុះឈ្មោះអ្នក ចូលជាសាមាជិក Versace Global  នេះអាចបញ្ជាក់បានថា នាឡិការដៃដែលអ្នកបានទិញត្រូវបានទទួលការធានាជុំវិញពិភពលោក ព្រមទាំងបញ្ចាក់ថាអ្នកបានទិញផលិតផល Original ពីហាងចែកចាយ Versace ផងដែល ។ 

វានៅមានចំណុចជាច្រើនទៀតដូចជាសេវាកម្មផ្នែកលក់ ម៉ូតផលិតផល និង គុណតម្លៃផលិតផល ដែលត្រូវលើកយកមកបកស្រាយ តែថ្ងៃសូមលើកតែចំណុចធំ4សិន  រង់ចាំថ្ងៃក្រោយបកស្រាយបន្ថែមទៀត ។ 
សូមបញ្ចាក់ថា ហាងនាឡិការដៃ Versace ទីមួយនឹងបើកនៅថ្ងៃទី 19 ខែកុម្ភះ ឆ្នាំ 2020  ក្នុងផ្សារទំនើប Aeon Mall SenSok City នៅជាន់ផ្ទាល់ដីទល់មុខ Parking លេខ 8 ( ម្ដុំហាង NIKE PUMA Adidas ) ។ 
ពត៍មានលម្អិត : 077 303 000