1 year ago


តើអ្នកទាំងអស់គ្នាធ្លាប់បានឮនិងស្គាល់ម៉ាកហ្វឺឡា (Furla) ពីមុនមកដែរឫទេ?

ជាទូទៅមនុស្សមួយចំនួនប្រហែលជាមិនទាន់ស្គាល់ម៉ាកមួយនេះនៅឡើយទេ។ ហ្វឺឡា (Furla) គឺជាម៉ាកយីហោលំដាប់អន្តរជាតិដ៏ចំណាស់មួយក្នុងចំណោមម៉ាកដ៏ល្បីៗជាច្រើនរបស់អ៊ីតាលី ក្នុងផ្នែកប្រណិតដែលអតិថិជនថ្នាក់កណ្តាលអាចជាវប្រើប្រាស់បាន។ 



ម៉ាកនេះបានបង្កើតដោយលោក អាល់ដូ ហ្វឺឡាណេតតូ (Aldo Furlanetto) ទីក្រុង បូឡូញ៉ា (Bologna) ប្រទេសអ៊ីតាលី ចាប់តាំងពីឆ្នាំ 1927 មកម្ល៉េះ, ដូចច្នេះបើគិតមកដលឥឡូវ ម៉ាកនេះមានអាយុកាល 95 ឆ្នាំមកហើយ។



ដោយភ្ជាប់ជាមួយនិងការរចនាម៉ូតបែបអ៊ីតាលី ម៉ាកនេះផ្តោតទៅលើសិល្បៈហត្ថកម្ម និងការរចនាម៉ូត ដែលមានការបំផុសចេញពីរឿងរ៉ាវនៃស្ថាបត្យកម្មល្បីៗជាច្រើន ទៅតាមខូឡេកសិន (Collection) នីមួយៗ និងប្រើប្រាស់នូវប្រភេទស្បែករបស់អុីតាលីក្នុងការផលិតសម្ភារះផ្សេងៗ បានធ្វើអោយផលិតផលរបស់ ហ្វឺឡា (Furla) ពោរពេញទៅដោយគុណតម្លៃ និងប្រណិតភាព។




ផលិតផលចម្បងរបស់ ហ្វឺឡា (Furla) គឺកាបូប  ក្រៅពីនេះFurla នៅមានផលិតផលជាច្រើនទៀតដូចជា: នាឡិកាដៃ, ស្បែកជើង, វ៉ែនតា, ទឹកអប់, កាបូបលុយ, គ្រឿងតុបតែងផ្សេងៗទៀតដែលធ្វើពីស្បែក។

ម៉ាក ហ្វឺឡា (Furla) នេះក៏មានវត្តមាននៅប្រទេសកម្ពុជាដែរ ដោយក្រុមហ៊ុន វតឆ៍ អេមផាយ (Watch Empire) ដែលជាក្រុមហ៊ុននាឡិកាដៃដ៏ធំក្នុងប្រទេសកម្ពុជា បានទទួលសិទ្ធិផ្ដាច់ក្នុងការនាំចូលផលិតផលនាឡិការបស់ម៉ាកនេះ។