3 years ago


Michael Kors ធ្វើការបង្ហាញម៉ូដនៅកណ្ដាលទីក្រុង New York ដើម្បីអបអរខួបទី៤០ឆ្នាំរបស់ខ្លួន !!!!!!!!

Michael Kors ធ្វើការបង្ហាញម៉ូដនៅកណ្ដាលទីក្រុង New York ដើម្បីអបអរខួបទី៤០ឆ្នាំរបស់ខ្លួន !!!!!!!!

នៅលើផ្លូវលេខ៤៥ ក្នុងទីក្រុងNew Yorkក្នុងតំបន់មួយដែលគេស្គាល់ថាសំបូរទៅដោយរោងមហោស្រពនោះ បានបង្ហាញភ្លើងពណ៍សារជាថ្មី និង ក្លាយជាវេទិការរបស់តារាម៉ូដែលដើរបង្ហាញម៉ូដចុងឆ្នាំ២០២១សម្រាប់ រដូវស្លឹកឈើជ្រុះ និង រដូវរងា នៃម៉ាក Michael Kors ( MK) ។ ព្រឹត្តិការណ៍នេះបានធ្វើការ live ចេញពី YouTube channel ផ្លូវការណ៍របស់ MK កាលពីថ្ងៃទី២០ ខែមេសា ដោយមានការចូលរួមធ្វើជា intro runway video ពីសំណាក់អ្នកមានមុខមាត់ផ្នែកfashion និង បុគ្គលល្បីក្នុងវីសយ័កំសាន្តជាច្រើនរូបផងដែល ។
បន្ថែមអោយការប្រារព្ធកម្មវិធីកាន់តែមាននយ័ លោក Michael David Kors ជានាយកផ្នែកឆ្នៃរប្រឌិត និង អ្នកបង្កើតម៉ាក Michael Kors បានសំណូមពរពីអ្នកគាំទ្រនិងអ្នកមើលការlive ផ្ទាល់នេះ អោយជួយឱបត្ថម្ភដល់ Actor’s fund ដែលជាអង្គការតែងតែជួយដល់បុគ្គលិកនិងសិល្បះករដែលបម្រើការងារក្នុងវិសយ័កំសាន្ត ដែលកំពុងជួបបញ្ហាផ្សេងៗផងដែរ ។

MK Founder
សម្រាប់ការឆ្នៃម៉ូដរដូវស្លឹកឈើជ្រុះនិងរដូវរងា២០២១ ព្រមទាំងអបអរខួបទី៤០របស់ម៉ាកនេះបាននាំមកជាមួយគំនិតបំផុសរបស់fashion designer ដែលផ្ដោតទៅដល់ពេលដែលមនុស្សគ្រប់គ្នាអាចរីករាយក្នុងការឈានជើងចេញពីផ្ទះបានម្ដងទៀត សម្រាប់ទៅចូលរួមការជប់លាងពិសេសៗ ធ្វើការប្រជុំ និង ការណាត់ជួបជាមួយមនុស្សសំខាន់សម្រាប់ឱកាសពិសេសផ្សេងៗ ក្រោយពីវិបត្តិសកល ( ការរីករាលនៃកូវីដ១៩ ) បានបញ្ចប់ទៅ។ ហើយនេះក៏ជាមូលហេតុដែលម៉ាក Michael Kors ក្នុងឆ្នាំនេះជ្រើសរើសទីតាំងដែលសំបូរទៅដោយភ្លើងពណ៏នៃទីក្រុងNew York មកធ្វើជាវេទិកាសម្រាប់បង្ហាញម៉ូដថ្មីរបស់ខ្លួនដូចគ្នាដែល ។ ខួបទី៤០នៃម៉ាកនេះបាននាំមកនូវតារាបង្ហាញម៉ូដល្បីៗដូចជា Irina shayk , Bella Hadid , Ashley Graham និងតារាម៉ូដែលច្រើនរូបទៀត ជាពិសេសនោះគឺនៅឈុតចុងក្រោយគេរបស់កម្មវិធី ត្រូវបានបង្ហាញដោយកំពូលតារាម៉ូដែលដែលល្បីល្បាញក្នុងទស្សវត្ត៍ទី៩០ Naomi Campbell ថែមទៀតផង ។









បានឃើញឈុតសម្រាប់Fashion ចុងឆ្នាំនេះហើយមែនទេ ? យ៉ាងណាមិញដើម្បីបន្ថែមអោយការរៀបចំខ្លួនរបស់អ្នកកាន់តែមានឱជារសនោះ អ្នកគួរតុបតែងផ្គួបជាមួយនាឡិកាដៃ MK ប៉ុន្មានម៉ូតនេះទៀតកាន់តែប្រសើរ ។







នាឡិការដៃទាំងនេះ អ្នកអាចស្វែងរកបានផ្ទាល់នូវសាខាចែកចាយរបស់ Watch Empire ដែលមានអាសយ័ដ្ឋានដូចខាងក្រោម : 
#Aeon Sen Sok City : 093 851 000
#Sorya Center point : 092 851 000
#the Olympia Mall     : 087 851 000