2 years ago


ឈប់សិន! តើអ្វីទៅជា WE Share?

តាមរយះការផ្សព្វផ្សាយដែលបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុកកាលពីថ្មីៗនេះ អ្នកទាំងអស់គ្នាប្រាកដជាបានដឹងហើយថា ក្រុមហ៊ុន Watch Empire ដែលជាក្រុមហ៊ុនចែកចាយនាឡិកាដៃអន្តរជាតិច្រើនម៉ាកជាងគេនិងផ្តាច់មុខនៅក្នុងប្រទេសកម្ពុជាបានបង្កើតផ្នែកដ៏ថ្មីស្រឡាងមួយមានឈ្មោះថា WE Share ដើម្បីស្វែងរកសប្បុរសធម៍ទាំងឡាយណាដែលមានគំនិតក៏ដូចជាមានបំណងចង់ជួយសង្គមនិងអ្នកទុរគតជុំវិញមជ្ឈដ្ឋានរស់នៅរបស់យើង។ អត្ថបទខាងក្រោមនេះ នឹងបកស្រាយក៏ដូចជាចែករំលែកព័ត៌មានខ្លះៗថាតើអ្វីទៅជា W.E Share, មានចក្ខុវិស័យដូចម្តេច, បង្កើតមកក្នុងគោលបំណងអ្វីហើយវាអាចជួយបានអ្វីខ្លះទៅដល់សង្គមនិងមនុស្សជុំវិញខ្លួន?

1. តើអ្វីទៅជា WE Share?
WE Share គឺបានមកពីពាក្យ Watch Empire បូកជាមួយនឹងពាក្យ ShareW តំណាងអោយពាក្យ Watch ចំណែក E តំណាងអោយពាក្យ EmpireWE Share គឺជាផ្នែកមួយនៅក្រោមក្រុមហ៊ុន Watch Empire ដែលមានតួនាទីសំខាន់នៅក្នុងការចូលរួមការងារសង្គមមួយចំនួន អាចនិយាយបានថាជាផ្នែកសប្បុរសធម៍មួយដែលធ្វើការងារបម្រើសង្គម និងចែករំលែកសុខទុក្ខទៅកាន់មនុស្សជុំវិញខ្លួន។​ ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយ តាំងពីដើមមកក្រុមហ៊ុន Watch Empire បានចូលរួមការងារសង្គមអាចនិយាយបានថាច្រើនគួរសម ដូចជាការបង្កើតកម្មវិធី Couple run ឡើងមកដើម្បីស្វែងរកថវិកាជូនមន្ទីរពេទ្យគុន្ធរបុផ្ផា ការធ្វើដំណើរទៅកាន់ខេត្តសៀមរាបដើម្បីបរិច្ចាគទឹកប្រាក់ជូនមន្ទីរពេទ្យកុមារអង្គរ និង​ការឧបត្ថម្ភជាកាដូអនុស្សាវរីយ៍រាប់រយកាតាបជូនដល់ក្មេងៗនៅ
បឋមសិក្សាឧបសម្ព័ន្ធអូរកីនិងអនុវិទ្យាល័យល្វា ព្រមទាំងកម្មវិធីផ្សេងៗទៀតជាច្រើន។​ ទាំងអស់នេះហើយជាមូលហេតុដែលជម្រុញអោយក្រុមហ៊ុន​ Watch Empire បង្កើតផ្នែកមួយមានឈ្មោះថា WE Share ដើម្បីចូលរួមការងារសង្គមអោយបានច្រើនជាងនេះទៀត បែបលក្ខណៈយូរអង្វែង។



2. តើ WE Share មានចក្ខុវិស័យដូចម្តេច?
បើផ្អែកលើសម្តីរបស់កញ្ញា គីម វីលែនលេហ្សា ដែលកាន់ផ្នែកប្រតិបតិ្តទំនាក់ទំនងសាធារណៈ បានលើកឡើងថា «ដូចនឹងឈ្មោះ WE Share​ ​សង្ឃឹមថាការបង្កើតផ្នែកនេះមកពួកយើងមានឪកាសអាចចែករំលែកក្តីស្រលាញ់ទៅកាន់មនុស្សគ្រប់គ្នា។ យើងប្រកាន់ខ្ជាប់នូវគំនិតមួយ
More than just sharing, it’s about sharing love មានន័យថាការចែករំលែកពីពួកយើងក្រុមគ្រួសារ Watch Empire ទៅកាន់អ្នកទាំងអស់គ្នាគឺដោយភាពស្មោះត្រង់​ ពួកយើងចង់អោយអ្នកទាំងអស់គ្នាគិតថាពួកយើងកំពុងស្ថិតនៅស្ថានភាពដូចគ្នា ពួកយើងខ្វល់ពីអ្នកទាំងអស់គ្នា ហើយពិតជាចង់ចែករំលែកក្តីស្រលាញ់ពិតប្រាកដមែន។​» កញ្ញាក៏បានបន្តថា «មានមនុស្សមួយចំនួន គាត់គិតថា​ការបរិច្ចាគរឺយើងអាចនិយាយបានថា​ ការងារសប្បុរសធម៍ទាល់តែមានលុយច្រើនទើបអាចធ្វើបាន តែនេះចំពោះការយល់ឃើញរបស់នាងខ្ញុំផ្ទាល់ នាងខ្ញុំគិតថាវាមិនត្រឹមត្រូវទាំងស្រុងទេ ពីព្រោះការជួយអ្នកដទៃ ក៏ដូចជាការងារសង្គមមានច្រើនបែប ច្រើនសណ្ឋាន ហើយក៏មិនត្រូវការឬទាមទារអ្វីច្រើនដែរ អ្នកមានតិច ជួយតាមតិច មានច្រើន ជួយច្រើន ព្រោះការជួយតិចឬច្រើនក្តីជាទឹកចិត្តរបស់អ្នក ហើយការជួយនោះគ្មានអ្នកណាអាចមានសិទ្ធិវាយតម្លៃអ្នកនោះទេ។ ពេលខ្លះការជួយរបស់អ្នកដែលអ្នកគិតថាតិចសម្រាប់អ្នកនោះបែរជាច្រើនហើយអាចមានន័យធំធេងសម្រាប់អ្នកដែលខ្វះខាតទៅវិញ។ ដូច្នេះ W.E Share ជឿជាក់ថាការជួយពីអ្នកទាំងអស់គ្នាម្នាក់បន្តិចៗអាចសម្រាលឲ្យស្ថានភាពលំបាករបស់អ្នកអត់ទាំងនោះបានប្រសើរឡើងវិញ។»  





3. តើ W.E Share បង្កើតឡើងក្នុងគោលបំណងអ្វីខ្លះ ហើយអាចជួយអ្វីខ្លះដល់សង្គម?

កញ្ញាបានបញ្ជាក់ថា «ការបង្កើតផ្នែកនេះឡើងមកគឺយើងមានគោលបំណងផ្តោតលើវិស័យធំៗចំនួន៣នោះគឺ វិស័យអប់រំ វិស័យសុខាភិបាល និងវិស័យបរិស្ថាន។ ដោយយើងនឹងបង្កើតធនធានតាមរយៈការប្រមូលការឧបត្ថម្ភ ដូចជាការរៃអង្គាសប្រាក់ជាដើម ពីដៃគូសហការ ឬដៃគូសហគមន៍ហើយយើងនឹងប្រើប្រាស់ជំនួយទាំងនោះដើម្បីផ្លាស់ប្តូរជីវភាពរស់នៅរបស់កុមារនិងមនុស្សចាស់ជរា។ រឿងទី១ដែលយើងចង់ធ្វើនោះគឺជម្រុញនិងលើកទឹកចិត្តអ្នកមានធនធានអោយផ្លាស់ប្តូរគំនិតពួកគាត់មកជួយអ្នកក្រលំបាក។ យើងជឿជាក់ថាការចែករំលែកគ្នាទៅវិញទៅមកនេះនឹងផ្លាស់ប្តូរសហគមន៍មួយអោយមានភាពប្រសើរជាងមុនបាន។ រឿងទី២នោះយើងនឹងលើកកម្ពស់វិស័យអប់រំដើម្បីផ្តល់ឪកាសដល់កុមារក៏ដូចជាមនុស្សចាស់ជរាមានសិទ្ធិទទួលយកចំណេះដឹងស្មើគ្នា។ ចំណែកឯវិស័យសុខាភិបាលក៏ជារឿងមួយសំខាន់ដែរ ដែលយើងមិនអាចមើលរំលងឡើយ ពួកយើងនឹងលើកកម្ពស់របៀបរស់នៅដែលមានសុខភាពល្អ ការការពារពីជំងឺរាតត្បាត ជាមួយនឹងអាហារសុខភាពទ្រទ្រង់រាងកាយ ព្រមទាំងអនាម័យនិងការធ្វើលំហាត់ប្រាណអោយបានទៀងទាត់។ ហើយជាចុងក្រោយ W.E Share នឹងជម្រុញឱ្យប្រជាពលរដ្ឋទាំងអស់ងាកមកស្រលាញ់និងថែរក្សាបរិស្ថានជុំវិញខ្លួនដោយអនុវត្តវិធានការបៃតងផងដែរ។​»



4. តើអ្នកទាំងអស់គ្នាអាចចូលរួមចំណែកនៅក្នុង W.E Share ដោយរបៀបណា?
ជាការពិតណាស់ សម្រាប់អ្នកដែលចង់ចូលរួមនិងមានបំណងចង់ជួយអ្នកដទៃដោយបញ្ចេញសកម្មភាពផ្ទាល់ អាចចុះឈ្មោះជាអ្នកស្ម័គ្រចិត្តរបស់ W.E Shareបាន ដោយគ្រាន់តែធ្វើការទំលាក់លេខទូរស័ព្ទនិងឈ្មោះនៅក្នុងផេក W.E Share នោះលោកអ្នកនឹងមានអទិភាពមុនគេដើម្បីក្លាយជា Volunteer គ្រប់កម្មវិធីទាំងអស់ឬការងារសង្គមណាមួយដែលមាន W.E Share ចូលរួម។ មិនត្រឹមតែប៉ុណ្ណោះអ្នកទាំងអស់គ្នាអាចចូលរួមជាដៃគូសហការក្នុងការបង្កើតកម្មវិធីសប្បុរសធម៍ណាមួយដែលលោកអ្នកមានបំណងចង់អោយវាកើតឡើង នោះលោកអ្នកគ្រាន់តែផ្ញើជា​ proposal ឬជាទីតាំងជាក់ស្តែង ជាតំបន់ដែលកំពុងត្រូវការជំនួយ មកកាន់អ៊ីម៉ែលខាងក្រោមនេះ។
vilenlezakim@gmail.com សម្រាប់ពត៌មានបន្ថែមលោកអ្នកក៏អាចទំនាក់ទំនងទៅកាន់លេខ 098 801 472។​ ជាចុងក្រោយ កញ្ញាលេហ្សាបានបង្ហើបថា “ការជួយពីនាងខ្ញុំតែម្នាក់វាមិនគ្រប់គ្រាន់នោះទេ ដូច្នេះហើយនាងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលរួម W.E Share រួចចាប់ដៃគ្នាបំពេញបេសកម្មនេះអោយបានគ្រប់ៗគ្នា។” Together, we can!