3 years ago


ស្វែងយល់ពីនាឡិកាដៃនីមួយៗ មុនចំណាយលុយទិញយកមកប្រើប្រាស់!!!! 

ស្វែងយល់ពីនាឡិកាដៃនីមួយៗ មុនចំណាយលុយទិញយកមកប្រើប្រាស់!!!! 


បច្ចុប្បន្នទីផ្សារនាឡិកាដៃក្នុងប្រទេសកម្ពុជាសង្កេតឃើញថាមានកំណើនហក់ឡើងគួរអោយកត់សម្គាល់  តាមការប៉ាន់ស្មានរបស់ក្រុមការងារWE TALK បច្ចុប្បន្ននេះមាននាឡិកាដៃម៉ាក
ខុសៗគ្នាដែលនាំចូលមកកម្ពុជាមិនក្រោម 50ម៉ាកផលិតផល
នោះទេ រាប់បញ្ចូលទាំងការនាំចូលមកមានសិទ្ធចែកចាយស្របច្បាប់ និង មិនស្របច្បាប់ ។ នាឡិកាដៃនីមួយៗមានតម្លៃខុសៗគ្នាទៅតាមម៉ាក និង ម៉ូដ  ដូចនេះប្រសិនបើអ្នកមានគម្រោងទិញយកមកប្រើប្រាស់ តើអ្នកនឹងគិតវិភាគលើចំណុចណាខ្លះ ដើម្បីធានាថាការចំណាយរបស់អ្នកត្រឹមត្រូវ ព្រមទាំងទទួលបានផលិតផលគាប់ចិត្តយកមកប្រើប្រាស់នោះ? 
ថ្ងៃនេះក្រុមការងារ WE TALK នឹងលើកយកគន្លឹះប៉ុន្មានចំណុចមកជម្រាបជូន ដើម្បីជំនួយដល់ការសម្រេចចិត្តបងប្អូនទាំងអស់គ្នា មុនជ្រើសយកនាឡិកាដៃណាមួយយកមកប្រើប្រាស់អោយវាសមតម្លៃទឹកប្រាក់ដែលយើងចំណាយទៅ ។ 

1/ ម៉ាកសញ្ញារបស់ផលិតផល 

ចំណុចដំបូងនេះគឺសំខាន់ជាងគេ ពីព្រោះម៉ាកសញ្ញាដែលយើងយកមកប្រើប្រាស់នេះគឺសំខាន់ខ្លាំងសម្រាប់ការចំណាយរបស់យើង ។ អ្នកដែលនិយមប្រើប្រាស់នាឡិកាដៃភាគច្រើននឹងសម្លឹងរកម៉ាកដែលអ្នកប្រើប្រាស់មុនគេ ដើម្បីវិនិច្ឆយ័ពីគុណតម្លៃនៃផលិតផលដែលគេចាប់អារម្មណ៍ ។ ដូចនេះបើអ្នកចំណាយច្រើន ប៉ុន្តែម៉ាកសញ្ញាផលិតផលរបស់អ្នកមិនទាន់សមយ័ និង ជាម៉ាកដែលមនុស្សភាគច្រើនមិនស្គាល់នោះ វាអាចជាការបាត់គុណតម្លៃបន្តិចដែល ។ 



2/ ម៉ាស៊ីន និង ទីតាំងផលិតនាឡិកាដៃ

ចំណុចទី2 នេះជាចំណុចសំខាន់មួយ ដែលអាចធ្វើអោយម៉ាកនាឡិកាដៃដែលមានកេរ្ត៍ឈ្មោះល្បីមានតម្លៃមិនសូវខ្ពស់ ហើយក៏អាចធ្វើអោយនាឡិកាដៃដែលមានម៉ាកមធ្យមប្រែជាមានតម្លៃខ្ពស់ ។ វាជាចំណុចរសើប ដោយអ្នកខ្លះក៏បានដឹង អ្នកខ្លះក៏មិនទាន់បានដឹង ម៉ាស៊ីននាឡិកាដៃទាំងអស់មានបីរប្រភេទ គឺ Quart , Mechanical និង Automatic ។ ភាគច្រើននាឡិកាដៃដែលប្រើប្រភេទម៉ាស៊ីន Quartz មានតម្លៃសម្យរម្យ រីឯនាឡិកាដៃដែលប្រើ Mechanical និង Automatic មានតម្លៃខ្ពស់ ។ ប៉ុន្តែវាក៏អាស្រយ័លើទីតាំងផលិតដូចគ្នាដែល  បើនាឡិកាដៃដែលឆ្លងកាត់ការផលិតចេញពីតំបន់អឺរ៉ុបនោះ ទោះបីប្រើម៉ាស៊ីន Quart ក៏វាបានភ្ជាប់ជាមួយតម្លៃមួយដែលខ្ពស់ស្រាប់ទៅហើយ នេះក៏ដោយសារតែកម្លាំងពលកម្មមានតម្លៃថ្លៃ ។ ការលើកឡើងដូចនេះមិនបាននយ័ថា នាឡិកាដៃដែលផលិតនៅអាស៊ីមានគុណភាពមិនល្អនោះទេ តែដោយសារកម្លាំងពលកម្មធូរថ្លៃ អញ្ចឹងការដាក់តម្លៃនាឡិការក៏ត្រូវស្របទៅតាមនោះដូចគ្នាដែល ។ អញ្ចឹងអ្នកគួរស្វែងយល់ចំណុចនេះអោយច្បាស់ជៀសវាង វិភាគតម្លៃផលិតផលខុស នាំកើតជាកំហុសឆ្គង។ 
 






3/ ការឆ្នៃម៉ូត និង វត្ថុធាតុដើមដែលយកមកប្រើប្រាស់

ការរចនាម៉ូដដ៏ទាក់ទាញ រួមជាមួយវត្ថុធាតុដើមដែលផលិតនោះក៏ដើរតួនាទីសំខាន់ដល់អ្នកប្រើប្រាស់គួរពិចារណាដូចគ្នា ។ 
ឱទាហរណ៍:  ម៉ាកNAUTICA ម៉ូដែល Porthole 25years anniversary ជាប្រភេទ limited edition បានឆ្នៃរម៉ូតជាមួយប្រភេទ looking through designing ដែលអាចអោយយើងមើលឃើញយ៉ាងច្បាស់ពីដំណើរការគ្រឿងម៉ាស៊ីន វាក៏បានប្រើប្រាស់ប្រភេទកញ្ចក់ sapphire crystal, តួរនាឡិការដៃ stainless steel និង ម៉ាស៊ីន Automatic ទៀតនោះ តម្លៃរបស់វាក៏ត្រូវបានលក់ខ្ពស់ជាងម៉ូដែល NAUTICA ដ៏ទៃទៀតដែល ។ រីឯ  Emporio Armani ម៉ូដែល Reloj ប្រើប្រាស់ម៉ាស៊ីន Quartz  កញ្ចក់Mineral Crystal និង តួរ stainless steel ជាមួយការDESIGN បែប Hight End look និង Concept black matt វាធ្វើអោយនាឡិកាដៃនេះមើលទៅកាន់តែទាក់ទាញពីសុភាពបុរសគ្រប់រូប ។ ទាំងពីរម៉ូតនេះមានតម្លៃប្រហាក់ប្រហែលគ្នា ( ត្រឹម 500$ )  បើទោះបីជា Emporio Armani ត្រូវបានអ្នកប្រើប្រាស់ភាគច្រើនចាត់ទុកជាម៉ាកសញ្ញាដែលខ្ពស់ជាង Nautica បន្តិចក៏ដោយ ។  ដូចនេះបាននយ័បើទោះជាលំដាប់ម៉ាកយីហោអាចខុសគ្នាបន្តិចក៏ដោយ ប៉ុន្តែប្រសិនបើផលិតផលត្រូវបានធ្វើឡើងដោយការយកចិត្តទុកដាក់ ជាមួយវត្ថុធាតុដើមមានតម្លៃនោះ គុណតម្លៃរបស់ផលិតផលក៏ត្រូវអោយទៅតាមនោះដូចគ្នា ។ វត្ថុធាតុដើមដែលភាគច្រើនដែលនាឡិកាដៃដែលមានតម្លៃខ្ពស់យកមកផលិតមានដូចជា Stainless steel , sapphire crystal, leather , diamond ... ។ 



4/ ការវេចខ្ចប់ 

ការវេចខ្ចប់ក៏សំខាន់ដែលក្នុងការធ្វើអោយតម្លៃនាឡិកាដៃដែលអ្នកនឹងជ្រើសរើសមានតម្លៃខ្ពស់រឺទាប ។ ព្រោះបើម៉ាកនីមួយៗបណ្ដាក់ទុនច្រើនធ្វើអោយការវេចខ្ជប់ផលិតផលរបស់ខ្លួន ស្ថិតក្នុងលំដាប់ស្តង់ដារខ្ពស់និងទាក់ទាញនោះ  វាមិនជាចម្ងល់នោះទេ ដែលនាឡិកាដៃនោះមានតម្លៃខ្ពស់ជាងអ្វីដែលយើងនឹកស្មាន។ ដូចគ្នាទៅនឹងនាឡិកាដៃដែលមានម៉ាកល្បីតែតម្លៃសមរម្យ វាបានធ្វើឡើងគិតគូរយ៉ាងម៉ត់ចត់ទៅលើការចំណាយថ្លៃដើមផលិត មិនត្រឹមតែប៉ុននោះទេ ការវេចខ្ចប់ក៏ត្រូវធ្វើឡើងបែបធម្មតាដែល ។ ការធ្វើដូចនេះ
ដើម្បីធានាថាខ្សែរសង្វាក់ផលិតកម្មចំណាយតិច ហើយអាចលក់ចេញទៅលើទីផ្សារក្នុងតម្លៃសមរម្យ ។ 
ឱទាហរណ៍ : នាឡិកាដៃម៉ាក Ferrari ជាម៉ាកផលិតផលដែលគ្រប់គ្នាស្គាល់ថាជាម៉ាកល្បី ប៉ុន្តែក្រុមហ៊ុនចង់កាត់បន្ថយថ្លៃដើមផលិត ក៏រើសយកការវេចខ្ចប់ធម្មតានិងទីតាំងផលិត ដែលមានតម្លៃធូរថ្លៃ  ហើយនេះក៏ធ្វើអោយនាឡិកាដៃម៉ាកនេះមានតម្លៃសម្យរម្យអាចអោយគ្រប់គ្នាប្រើប្រាស់បាន ។



5/ ការនាំចេញចូលដោយស្របច្បាប់ 

វាជាចំណុចចុងក្រោយដោយគ្រប់គ្នាត្រូវទទួលស្គាល់ ព្រោះការនាំចេញចូលដោយក្រុមហ៊ុនស្របច្បាប់បានធ្វើអោយនាឡិកាដៃរមានតម្លៃខ្ពស់ជាង បើយើងប្រៀបធៀបទៅនឹងការនាំចូលខុសច្បាប់និងលក់តាមប្រពន្ធ័online ។ 
មូលហេតុដូចដែលយើងដឹង ការនាំចូលស្របច្បាប់ត្រូវបានឆ្លងដំណាក់កាលបង់ពន្ធច្រើន អញ្ចឹងតម្លៃក៏ត្រូវបូកឡើង ទៅតាមនឹងដូចគ្នា ។ ប៉ុន្តែចំណុចពិសេសមួយដែលមិនអាចកាត់ថ្លៃបាន ការទិញផលិតផលស្របច្បាប់ លោកអ្នកអាចធានាបានថា ផលិតផលដែលអ្នកទិញជារបស់សុទ្ធ100ភាគរយ ព្រមទាំងបានទទួលសេវាកម្មតំហែទាំថែមទៀតផង ដែលវាខុសពីផលិតផលនាំចូលខុសច្បាប់មានតម្លៃទាប ប៉ុន្តែអ្នកមិនប្រាកដអំពីគុណភាពនៃផលិតផល ។ 



ដូចនេះបានបានស្វែងយល់ខ្លះៗ អំពីរនាឡិកាដៃហើយមែនទេ ?
ប្រសិនបើអ្នកមានចំងល់បន្ថែមលោកអ្នកអាចធ្វើការទំនាក់ទំនងទៅកាន់អ្នកជំនាញនាឡិកាដៃគ្រប់សាខារបស់ក្រុមហ៊ុន Watch Empire ។ លោកអ្នកក៏ស្វែងរកនាឡិកាដៃOriginal គ្រប់ម៉ាក គ្រប់ម៉ូដ គ្រប់តម្លៃនៅទីនោះបាន ដោយមិនចាំបាច់ខ្វាយខ្វល់ពីការទិញប៉ះចំរបស់ក្លែងក្លាយផងដែរ ។ 

លេខទំនាក់ទំនង : 077 75 1000 , 070 535 224 , 070 917 517 , 092 414 642 ។