3 years ago


នាឡិកាដៃFossil MK AX មកដល់ប្រទេសកម្ពុជាហើយជាមួយនិង.........

ប្រិយមិត្តដែលជាអតិថិជនដែលនិយមប្រើប្រាស់នូវនាឡិកាដៃដែលជាម៉ាកល្បីៗ និងជាប្រភេទនាឡិកាដៃOriginal ច្បាស់ជាបានស្គាល់នូវក្រុមហ៊ុននាឡិកាដៃ Fossil Group ដែលជាក្រុមហ៊ុនដ៏ធំមួយនៅសហរដ្ឋអាមេរិច។
ម៉ាកយីហោមួយនេះ ត្រូវបានគេចាប់អារម្មណ៍ឃើញថា ការឌីហ្សាញរចនាម៉ូតគឺតម្រូវទៅតាមអតិថិជនគ្រប់វ័យនិងគ្រប់ស្រទាប់ជាន់ថ្នាក់ចំណែកឯនៅលើឆាកអន្តរជាតិ Fossil Group បានរីកចម្រើនយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់ក្នុងអំឡុងទសវត្សឆ្នាំ ១៩៨០
បន្ទាប់ពីបានកត់ត្រានូវភាពជោគជ័យដ៏អស្ចារ្យជាមួយនឹងការលក់នាឡិការបស់ខ្លួននៅសហរដ្ឋអាមេរិក ក្រុមហ៊ុនបានចូលទីផ្សារអន្តរជាតិនិងធ្វើពិពិធកម្មខ្សែផលិតផលរបស់ខ្លួនដើម្បីរួមបញ្ចូលទំនិញជាច្រើនក្នុងអំឡុងទសវត្សឆ្នាំ ១៩៩០ ។
ក្រៅពីទំនិញទីផ្សារក្រោមឈ្មោះយីហោFossil Group ក៏បានដាក់លក់ខ្សែនាឡិកាម៉ូដដែលមានតំលៃធូរថ្លៃជាច្រើននៅក្រោមស្លាកយីហោ Fossil នេះផងដែរ។





បើនិយាយអំពីម៉ាកនាឡិកាដៃដែលមានតំលៃសមរម្យហើយស្ថិតនៅក្រោមក្រុមហ៊ុនFossil Group លោកអ្នកច្បាស់ជាភ្ញាក់ផ្អើលជាមិនខាន ពីព្រោះថា មានម៉ាកល្បីៗជាច្រើនដែលលោកអ្នកច្បាស់ជាបានស្គាល់កន្លងមកហើយ
សម្រាប់ម៉ាកនាឡិកាដៃទាំងនោះមានដូចជា : Fossil , Michael Kors , Emporio Armani , Armani Exchange , Diesel , ELLE , Skagen និងមានម៉ាកជាច្រើនៗទៀត។ តែអ្វីដែរសំខាន់ ក្រុមហ៊ុននាឡិកាដៃដ៏ធំនៅសហរដ្ឋអាមេរិចមួយនេះ
បានផ្ដល់សិទ្ធិទៅក្រុមហ៊ុនWatch Empire Co.,Ltd ក្នុងប្រទេសកម្ពុជាដើម្បីធ្វើជា Distributor ដែលធ្វើការចែកចាយនៅនាឡិកាដៃដែលជាប្រភេទOriginal ជូនប្រជាជនកម្ពុជាគ្រចៀសវាងការប្រើប្រាស់នៅផលិតផលដែលមិនមានប្រភពច្បាស់លាស់ និងមានតំលៃថ្លៃ។
ហើយលោកអ្នកក៏អាចស្វែងរកពួកយើងនៅទីតាំង ផ្សារទំនើបសូរិយាជាន់ផ្ទាល់ដី ។
Tommy / Sodalin
Brand Executive
ទំនាក់ទំនងពត៍មានបន្ថែម : 087 789 309 / 086 45 36 44