1 year ago


ELLE បញ្ចេញខូលិកហ្សិននាឡិកាដៃថ្មីមួយដែលមានលំនាំនៃការរចនាម៉ូតស្រដៀងទៅនឹង Place Charles de Gaulle

ម៉ាកនាឡិកាដៃ អេល (ELLE) បានបញ្ចេញខូលិកហ្សិននាឡិកាដៃចុងក្រោយថ្មីមួយឈ្មោះ Étoile (ភាសាបារាំង: អ៊ីត្វាល់) ដែលមានលំនាំនៃការរចនាម៉ូតស្រដៀងទៅនឹង Place Charles de Gaulle (ភាសាបារាំង: ផ្លាស ស្យាល់ ដឺ ហ្គោល) ដែលជាទីកន្លែងដ៏ល្បីល្បាញក្នុងទីក្រុងប៉ារីសនិងជានិមិត្តរូបនៃប្រទេសបារាំង។



ដូចគ្នានឹងខូលិកហ្សិនដទៃទៀតរបស់ អេល (ELLE) ដែរ ការច្នៃម៉ូតរបស់ Étoile ត្រូវបានបញ្ចូលនូវលក្ខណៈដែលទាក់ទងឬបង្កប់នូវអត្តសញ្ញាណនិងរសនិយមនៃទីក្រុងប៉ារីស។ ជាក់ស្ដែង Étoile (ពាក្យភាសាបារាំងមានន័យថា “ផ្កាយ”)  មានការរចនាម៉ូតជាខ្សែឆ្នូតៗប្រដេញគ្នាចេញពីចំណុចកណ្ដាលនៃផ្ទៃនាឡិកាដៃ ដែលវាប្រៀបដូចទៅនឹងពន្លឺរស្មីរបស់ផ្កាយ។




បើក្រឡេកមកមើល Place Charles de Gaulle វិញ វាគឺជាទីតាំងមួយ ដែលមានរុក្ខវិថីចំនួន១២ច្រក ប្រសព្វគ្នាត្រង់ចំណុចកណ្ដាលមួយ ក្នុងទម្រង់ជារូបរាង “ផ្កាយ”  ដែលមានរូបសំណាក់ Triumphal Arch of the Star ដ៏ល្បីល្បាញឈរយ៉ាងស្កឹមស្កៃនៅចំកណ្ដាល។ ហើយនេះជាលំនាំតែមួយ ដែលត្រូវបានប្រើប្រាស់ក្នុងការរចនាម៉ូតខូលិកហ្សិននាឡិកាដៃ អេល (ELLE) របស់យើងខាងលើផងដែរ។




នាឡិកាដៃខូលិកហ្សិននេះមានបំពាក់ជាមួយនិងខ្សែពីរប្រភេទគឺ​ ខ្សែដែកចំនួនពីរពណ៌គឺពណ៌មាសនិងពណ៌រ៉ូសហ្គោល និង អ្វីដែលកាន់តែពិសេស ខ្សែស្បែកដែលផលិតចេញពីសំបកផ្លែប៉ោមចំនួនបីពណ៌គឺពណ៌ខ្មៅ ពណ៌ត្នោត និងពណ៌ស្លាទុំស្រាល។ ការរចនាម៉ូតរបស់វាបង្ហាញនូវលក្ខណៈសាមញ្ញ ប្រណិតភាព និងភាព​ថ្លៃថ្លូរ ជាមួយនឹងបង្កោលលេខបែបទំនើប ដែលបំផុសចេញពីផ្ទៃនាឡិកាដៃ ធ្វើអោយវាសាកសមនឹងការតុបតែងខ្លួននៅគ្រប់កាលៈទេសៈ។

អតិថិជន​អាចស្វែងរកសាខារបស់យើងនៅតាមទីតាំងដូចខាងក្រោម៖
- Watch Empire: Aeon Mall Phnom Penh ជាន់ទី១ 078 851 000
- Watch Empire: Aeon Mall Sen Sok City ជាន់ទី១ 093 851 000
- Watch Empire សៀមរាបស្តុបសុខា 095 888 850
- Watch Empire សៀមរាបផ្សារចាស់ 089 888 500